
ជឺជីតស៊ូកម្ពុជាបានមេដាយ៣គ្រឿងហើយពីការប្រកួតជើងឯកអាស៊ីគិតត្រឹមថ្ងៃ២៥ កុម្ភៈ
គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយ៣គ្រឿងពីព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី នៅប្រទេសថៃ។
១.កីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា វិញ្ញាសាគូបុរស-នារី SHOW MIXED ទទួលបានមេដាយប្រាក់ ០១គ្រឿង 🥈
២. កីឡាការិនី ទឹន សុវណ្ណលីនណា និងកីឡាការិនី ហេង ស៊ីវហ៊ាង ប្រកួតវិញ្ញាសាគូនារី SHOW FEMALE ទទួលបានមេដាយប្រាក់ ០១គ្រឿង 🥈
៣.កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាគូបុរស SHOW MALE ទទួលបានមេដាយសំរិទ្ធ ០១គ្រឿង។🥉
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅពី ថ្ងៃ ទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២៣ នៅ ក្រុង បាងកក ដោយមានអត្តពលិកមកពី ៣០ប្រទេសចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ១៨នាក់ផងដែរ៕