Brentford ផ្ដល់បរាជ័យដល់ Liverpool
Brentford បានយកឈ្នះ Liverpool ៣ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣។
ខ្សែការពារហង្សក្រហម Ibrahima Konate ភ្លាត់ឲ្យបាល់ចូលទីខ្លួនឯងក្នុងនាទី១៩ ពីការលើកបាល់ជ្រុងដោយ Brentford។
ដល់នាទី៤២ Mathias Jensen បានលើកបាល់ដល់ Yoane Wissa ហើយតែតបញ្ចូលទីបានសម្រេច។
ចូលដល់វគ្គទី២ នាទី៥០ Alex Oxlade Chamberlain បានតែតបញ្ចូលទីបានមួយគ្រាប់ឲ្យ Liverpool ពីការ cross ដោយ Trent Alexander Arnold។
គ្រាប់ទី៣របស់ Brentford កើតឡើងដោយការ error ពី Konate ហើយ Bryan Mbeumo ឆក់បានបាល់ទាត់បញ្ចូលទីបានសម្រេច។
ឆ្លងកាត់ការប្រកួត១៧លើក មាន២៨ពិន្ទុ នៅលេខ៦ ខណៈ Brentford នៅលេខ៧ មាន២៦ពិន្ទុពីការប្រកួត១៨លើក៕