
Onana របួសអំឡុងការប្រកួតរបស់កាមេរូន
អ្នកចាំទី Andre Onana នឹងត្រលប់ទៅ Manchester United វិញដើម្បីព្យាបាលរបួសដែលកើតឡើងអំឡុងការប្រកួតជម្រុះ FIFA World Cup សម្រាប់ជម្រើសជាតិកាមេរូន។
Onana វ័យ២៧ឆ្នាំបានរបួសក្នុងនាទី៨១តទល់ម៉ារីទ្វីសដែលពួកគេឈ្នះ៣ទល់នឹង០។ គេនឹងត្រូវអវត្តមានពេលប៉ះលីប៊ី។
យ៉ាងណា កាមេរូនមិនបានបញ្ជាក់លម្អិតពីប្រភេទរបួសដែលកើតឡើងនេះទេ៕