មូលហេតុ Messi ពាក់អាវលេខ១០ក្នុងពាន French Cup
Lionel Messi ទទួលបានអាវលេខ១០ក្នុងពានរង្វាន់ French Cup សម្រាប់ Paris Saint Germain។
តាមពិតលេខហ្ស៊ីនរបស់គេ គឺ៣០នៅ PSG។ ដោយឡែកសម្រាប់ការប្រកួតពានរង្វាន់ French Cup ច្បាប់ពាននេះចែងថា កីឡាករជម្រើស១១នាក់ដំបូងទាំងអស់ត្រូវពាក់អាវដែលមានលេខចាប់ពីលេខ១ដល់លេខ១១។
ម្យ៉ាងទៀត Neymar ដែលមានបញ្ហារបួសនោះ មិនទាន់ជាអាចចូលលេងបាននៅឡើយទេ។ ដូច្នេះហើយទើប Messi អាចពាក់លេខ១០បាន។ ប្រសិនបើ PSG ឡើងទៅវគ្គបន្ត ហើយ Neymar ចូលលេង១១នាក់ដែរ នោះ Messi ត្រូវពាក់លេខផ្សេង។
ជាអកុសល PSG បានចាញ់ Nice ធ្លាក់បាត់ទៅហើយ៕