![](https://www.msrsport.com/wp-content/uploads/2022/02/psg-1.jpg)
PSG របូតអស់ពានហើយ
ក្ដីសង្ឃឹមក្នុងការការពារតំណែងជើងឯក French Cup របស់ Paris Saint Germain ត្រូវបានរលត់រលាយបាត់ ដោយចាញ់ Nice ដោយលទ្ធផល ៦ទល់នឹង៥លើការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា០ទល់នឹង០។
អ្នកចាំទី Marcin Bulka ដែលខ្ចីពី Paris Saint Germain បានសង្គ្រោះបាល់ពីការទាត់ដោយ Xavi Simons និងបញ្ជូន Nice ទៅវគ្គ៨ក្រុម ជាទីពួកគេជួប Marseille។
បរាជ័យនេះពិតជារឿងដ៏ខកចិត្តសម្រាប់ PSG ដែលគ្រូបង្គោល Mauricio Pochettino ដាក់សុទ្ធតែកីឡាករខ្លាំងៗចូលលេង មានដូចជា Lionel Messi ជាដើម។
ដូច្នេះ PSG សល់តែពានរង្វាន់លីគកំពូលដែលកំពុងនាំមុខក្រុមលេខ២ Nice ១១ពិន្ទុ និង UEFA Champions League ដែលត្រូវប៉ះ Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ៕