
បើ Neymar ប្រាប់ PSG ថានិងចាកចេញទៅហើយ តើក្លឹបបន្ទាប់គួរតែជាក្លឹបណាទើបសាកសម?
ខ្សែប្រយុទ្ធប្រេស៊ីលបានសំរេចចិត្តប្រាប់ទៅកាន់ក្លឹប Paris S.G ថា រូបគេមិនចង់លេងនៅទីនេះបន្តទៀតទេ ដោយកកំពុងពិចារណាត្រឡប់ទៅកាន់ក្លឹបចាស់ FC Barcelona វិញ។
តាមរយៈសារព័តមាន Catalan បានចេញផ្សាយថា Neymar និងចាកចេញពីទឹកដី Parc des Prince នៅបំណាច់រដូវកាលនេះ ហើយកំពុងដាក់អារម្មណ៏ខ្លាំងក្នុងការត្រឡប់ទៅកាន់កីឡដ្ឋាន Camp Nou វិញ។
រឿងរ៉ាវនៃការចាកចេញរបស់ Neymar កំពុងតែមានការរកាំរកុសជាខ្លាំងជាមួយនិងក្រុមការងាររបស់ក្រុម PSG។ បច្ចុប្បន្នកីឡាករវ័យ ២៧ឆ្នាំកំពុងស្ថិតក្នុងអាការៈរបួសជើងធ្ងន់ធ្ងរ ដែលធ្វើអោយរូបគេមានសំពាធកាន់តែខ្លាំងជុំវិញការផ្លាស់ទៅកាន់ក្លឹបថ្មីនេះ។
Neymar មានភាគរយច្រើនក្នុងការផ្លាស់ទៅក្លឹបចាស់ FC Barcelona ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Ernesto Valverde ព្រោះក្លឹបអ្នកមានបុណ្យនិងហ៊ានចំណាយ ១០០លានអឺរូបូកបន្ថែម Philippe Coutinho ម្នាក់ទៀតបើសិនជារូបគេចរចារបានសំរេចលើការទិញដូរជាមួយនិង Paris S.G។
ក្នុងពេលឆាប់ៗខាងមុខនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ PSG គឺលោក Al-Khelaifi និងប្រកាសដាក់លក់ Neymar ជាផ្លូវការតាមសំណើររបស់គេដែលចង់ចាកចេញពីក្លឹប៕