គ្រូ Sevilla ៖ យើងប្រឹងជួយ Martial សម្រេចនៅអ្វីដែលគេចង់បាន
ខ្សែប្រយុទ្ធអន្តរជាតិបារាំងគឺ Anthony Martial ដែលកំពុងលេងអោយ Seviila ពេលនេះរូបគេក៏ត្រៀមផ្លាស់មកប្រទេសអង់គ្លេសវិញដែរបន្ទាប់ពី Sevilla មិនមានបំណងទិញផ្ដាច់រូបគេពី Man United។
បើទោះបីជាត្រូវចេញពី Seviila វិញតែលោក Lopetegui ដែលជាគ្រូបង្វឹកបានប្រាប់ថា៖ លោកត្រូវតែជួយគេឱ្យសម្រេចបាននូវអ្វីដែលគេចង់បានអោយល្អបំផុតអំឡុងពេលនេះ ហើយគេត្រូវតែធ្វើជួយខ្លួនឯងដែរតាមអ្វីដែលយើងសុំពីគេមុនពេលគេ ចាកចេញពី Sevilla នៅខែមិថុនា ។
សូមបញ្ចាក់ថា Martial លេងជាកីឡាករខ្ចីជើងបន្ទាប់ពីមិនជាប់ក្នុងផែនការដឹកនាំរបស់លោក Ralf Rangnick ខណៈដែលតំបន់ដែលគេត្រូវលេងក៏មានការប្រកួតប្រជែងខ្លាំងជាមួយ Sancho នឹង Rashford ៕
អត្ថបទ- The Nightmare