Man City ទទួលយកការដេញថ្លៃរបស់ Al Nassr សម្រាប់ Laporte
Manchester City បានទទួលយកការដេញថ្លៃពី Al Nassr សម្រាប់ការផ្ទេរខ្សែការពារ Aymeric Laporte។
កីឡាករវ័យ២៩ឆ្នាំស្ថិតក្នុងជម្រើស១១នាក់ដំបូង៤៣ដងរដូវកាល២០២១/២០២២ ប៉ុន្តែអ្នកចាត់ការ Pep Guardiola បានប្រើ Manuel Akanji និង Nathan Ake ច្រើនជាងពេលឈ្នះជើងឯក៣កម្មវិធីផ្សេងគ្នារដូវកាលមុន។ ក្រុមមេឃខៀវក៏បានចាយ៧៧លានផោននាំចូលខ្សែការពារឆ្វេង Josko Gvardiolផងដែរ។
Laporte បានចូលរួមជាមួយ Laporte ក្នុងតម្លៃ៥៧លានផោនពី Athletic Bilbao កាលខែមករាឆ្នាំ២០១៨៕