ណារ៉ុង កក្កដា ជួយទ័ពឆក់យក ៣ពិន្ទុ ពីក្រុមគិរីវង់សុខសែនជ័យ
ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលរបស់កម្ពុជា រដូវកាល២០២០ សប្តាហ៍ទី១០ ដោយក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទ បានយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផលផិតផើយ ១ ទល់ ០ នាកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ។
គ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់របស់ក្រុមភ្ញៀវ ទ័ព នេះរកបានដោយកីឡាករវ័យក្មេង ណារ៉ុង កក្កដា នៅនាទីទី៨៨’ បន្ទាប់ពីក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំងតាំងពីវគ្គទី១ តែមិនមានខាងណាអាចបំប៉ោងសំណាញ់ទីបានឡើយ។ ដូច្នេះ គ្រាប់បាល់របស់ខ្សែប្រយុទ្ធវ័យក្មេងនេះ បានជួយឱ្យក្រុម ទ័ព រកបាន ៣ពិន្ទុ បន្ថែមនៅសប្តាហ៍ទី១០ នេះ។
សូមបញ្ជាក់ផងដែរថា នាការប្រកួតដំនាលគ្នានេះដែរ ក្រុមអាសុីអឺរ៉ុប យូណាយធីត បានទទួលរងបរាជ័យក្រោមថ្វីជើង ណាហ្គាវើលដ៍ ដោយលទ្ធផល ២ ទល់ ៤ នាកីឡដ្ឋានអេ អុី យូ ស្ពតផាករបស់ខ្លួន៕