
Arsenal, Spurs និង Everton ចូលរួមប្រជែងគ្នាដណ្តើមយក Zaha របស់ Crystal Palace
(BC-99)
លោក Roy Hodgson បានព្រមានព្រមានដល់ថ្នាក់ដឹកនាំរបស់ Crystal Palace ថាខ្សែប្រយុទ្ធ Wilfried Zaha ទំនងជាលែងចង់នៅជាមួយក្លឹបនេះទៀតហើយនៅរដូវកាលក្រោយខណៈដែលរូបគេកំពុងតែត្រូវបានក្លឹបមួយចំនួនកំពុងតែចាប់អារម្មណ៍ដូចជា Arsenal, Spurs និង Everton ។
សំណួរគឺថាក្លឹប ឥន្រ្ទីចរណៃ Crystal Palace អាចរារាំងកីឡាកររូបនេះបានដែរឬទេ? មានក្លឹបជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករអន្តរជាតិកូឌីវ័រខាងលើព្រមទាំងមានការធានាថា Zaha អាចលេងអោយបានត្រូវទម្រង់លេងរបស់គេនៅជាមួយក្លឹបថ្មីទាំងនោះ។
ក្លឹបស្ករគ្រាប់ Everton កំពុងតែតាមប្រមាញ់កីឡាករដែលមានសមត្ថភាពយកទៅដាក់តំបន់ជួរប្រយុទ្ធរបស់ខ្លួនដែលកំពុងតែមានបញ្ហា។ ដោយសារតែកង្វះថវិការនិងពីបាករកកីឡាករបរទេសក្រៅពី Premier League នាអំឡុងជំងឺ Covid-19 ទើប Everton បានដាក់ចំណាប់អារម្មណ៍របស់ខ្លួនទៅលើ Wielfried Zaha របស់ក្លឹបដែលជាគូប្រជែង។
Everton អាចនឹងមិនប្រជែងឈ្នះក្លឹបឯទៀតនៅ London ទេដែលមានដូចជាក្រុមកាំភ្លើងធំ Arsenal និងតោខៀវ Chelsea ជាដើម។ ក្លឹប Arsenal ដែលកំពុងប្រជែងពានរង្វាន់ FA Cupកំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធមកអោយហើយព្រោះពួកគេកំពុងតែប្រឈមទៅនឹងការបាត់បង់កីឡាករសញ្ជាតិ ហ្គាបង់ Aubameyang របស់ខ្លួនដែលអាចចាកចេញពី Emirate Stadium នៅរដូវកាលនេះ។
ដោយឡែកសម្រាប់ក្រុមតោខៀវ Chelsea ដែលមានកីឡាករខ្សែប្រយុទ្ធគ្រប់គ្រាន់ហើយក្តី ក៏គេត្រូវការកីឡាករបម្រុងលើមុខងារមួយនេះដើម្បីជួយក្លឹបប្រជែងយកពានផ្សេងៗនៅរដូវកាលក្រោយ ដែលនេះគឺជាវិធីសាស្ត្ររបស់ក្លឹប Chelsea ចាប់តាំងពីមហាសេដ្ឋីរុស្ស៊ី Abramovich ចូលមកកាន់កាប់ហើយ Zaha គឺជាអ្វីដែលសាកសមទៅនឹងការចង់បានរបស់ពួកគេ។