Pierre-Emerick Aubameyang ស៊ុត២គ្រាប់ឲ្យ Arsenal វាយបកយកឈ្នះ Spur ៤-២ក្នុងជំនួបប្រចាំក្រុងឡុងដ៍ (មានវីដេអូ)
ក្រុមកាំភ្លើងធំ Arsenal នៅតែបន្តរកបាន៣ពិន្ទុទៀតនៃការប្រកួតក្របខ័ណ្ឌ Premier League បន្ទាប់ពីវាយបកយកឈ្នះក្រុមភ្ញៀវ Tottenham Hotspur ដោយលទ្ធផល៤ទល់នឹង២វិញ។
ក្នុងជំនួបប្រចាំក្រុងឡុងដ៍កាលពីម្សិលមិញ Pierre-Emerick Aubameyang គឺជាអ្នកស៊ុតគ្រាប់បើកឆាកឲ្យក្រុមម្ចាស់ផ្ទះនៅនាទីទី១០ដោយបាល់ពិន័យ១១ម៉ែត្រ ខណៈ Eric Dier និង Harry Kane ក៏រកបានម្នាក់១គ្រាប់មកវិញឲ្យក្រុមរហស្សនាមមាន់ខ្នាយមាសនាំមុខវិញ២ទល់នឹង១ក្នុងវគ្គទី១។
លុះចូលមកដល់វគ្គទី២ ក្រុមលោក Unai Emery ក៏រក៣គ្រាប់បានមកវិញដោយការស៊ុតបញ្ចូលទីរបស់ Aubameyang ដដែលនៅនាទីទី៥៦, Alexandre Lacazette នៅនាទីទី៧៥ និង ខ្សែបម្រើមាឌល្អិត Lucas Torreira នៅ២នាទីបន្ទាប់។
គិតមកទល់ពេលនេះ ក្រុមកាំភ្លើងធំ Arsenal ឈរនៅលេខ៤ក្នុងតារាងដោយមាន៣០ពិន្ទុនៅក្នុងដៃស្មើជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur។