
អីយ៉ាស់! ទីបំផុតកីឡាករឆ្នើមត្រៀមបន្តកុងត្រាថ្មី
ខ្សែប្រយុទ្ធអាល្លឺម៉ង់ Thomas Muller ត្រៀម នឹងបន្តកុងត្រាថ្មីជាមួយ Bayern ហើយកិច្ចព្រមព្រៀងគឺជិតដល់ពេលវេលាដែលត្រូវធ្វើឡើងហើយនេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ។
ក្នុងនោះសមីខ្លួនបានបន្ថែមដែរថា ៖ “ យើងកំពុងពិភាក្សាគ្នាយ៉ាងរលូនក្លឹបចង់បន្ត ខ្ញុំក៏ចង់ស្នាក់នៅ ,ដូចនេះយើងពិតជាត្រូវគ្នាល្អ ។ ខ្ញុំគិតថាដំណោះស្រាយនឹងត្រូវបញ្ចប់ នាពេលឆាប់ៗនេះ , Muller បានប្រាប់ Bild ។”
សូមបញ្ចាក់ថាបច្ចុប្បន្ន Muller ៣២ឆ្នាំហើយ ស្របពេលកិច្ចសន្យាគ្រោងដល់ឆ្នាំ ២០២៥ ជាមួយថ្លៃនឿយហត់ ២៥ម៉ឺនអឺរ៉ូក្នុងមួយសប្ដាហ៍នាបច្ចុប្បន្ន៕
អត្ថបទ៖ The Nightmare