
ឥណ្ឌូនេស៊ីផ្លាស់ប្ដូរកាលបរិច្ឆេទអាស៊ានប៉ារ៉ាហ្គេម
សារព័ត៌មានវៀតណាម Zing រាយការណ៍ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមត្រូវបានកែប្រែកាលបរិច្ឆេទថ្មី ដោយប្ដូរពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែកក្កដា ទៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា វិញ។
ព្រឹត្តិការណ៍ឆ្នាំ២០២២នេះនឹងធ្វើឡើងនៅក្រុង Java នៃខេត្ត Surakarta ដែលត្រូវបានស្គាល់ថា Solo ផងដែរ។ ការកែប្រែនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំជាមួយសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍។
លោកឧត្តមសេនីយ៍ Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍ ម្ចាស់ផ្ទះឥណ្ឌូនេស៊ីកំពុងតែប្រកួតប្រជែងជាមួយពេលវេលា ខណៈការប្រកួតនៅសល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះ។
Solo ត្រូវបានជ្រើសរើសជំនួសរដ្ឋធានីហាណូយសម្រាប់តួនាទីជាម្ចាស់ផ្ទះ ASEAN Para Games។ ឆ្នាំនេះគេរំពឹងថា នឹងមានអត្តពលិក១៥០០នាក់ប្រកួតប្រជែងលើ១៤ប្រភេទកីឡាដែលមានអត្តពលកម្ម, បាញ់ធ្នូ, វាយសី, បោះកូនបាល់, បាល់ទាត់ពិការភ្នែក, អុក, វាយកូនឃ្លីលើតុ, លើកទម្ងន់, ហែលទឹក, វាយកូនបាល់លើរទេះ, បាល់បោះអង្គុយ និងបាល់ទះអង្គុយ៕