Gerard Pique៖ ស្ថានភាព Barca បច្ចុប្បន្នគឺគ្រោះថ្នាក់ណាស់ ហើយគ្រប់ប្រកួតដែលនៅសល់គឺត្រូវតែឈ្នះដាច់ខាត
FC Barcelona បច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងស្ថានកាលមួយមិនល្អប៉ុន្មានឡើយក្នុងក្របខ័ណ្ឌ La Liga នារដូវកាលនេះ បន្ទាប់ពីស្ថិតនៅក្នុងលេខរៀងទី៨នៅក្នុងតារាងពិន្ទុនាសប្តាហ៍ទី១៧។
គិតមកទល់ពេលនេះ Barca មានតែ២៤ពិន្ទុប៉ុណ្ណោះ ដោយកំពុងតែតាមពីក្រោយក្រុមកំពូលតារាង Real Madrid ដល់ទៅចំនួន១៨ពិន្ទុ។
ក្រោយពីស្មើគ្នា២ទល់នឹង២ជាមួយ Osasuna កាលពីសប្តាហ៍មុន ខ្សែការពារ Gerrard Pique ក៏បានចេញមុខមកនិយាយថា៖ “FC Barcelona បច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដូចនេះយើងត្រូវការចាប់ផ្តើមឈ្នះឡើងវិញ។ ដូចនេះគ្រប់ប្រកួតដែលនៅសល់គឺយើងត្រូវតែលេងដូចវគ្គផ្តាច់ព្រ័ត្រ ហើយត្រូវតែឈ្នះដាច់ខាត។”
គួរឱ្យដឹងថា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Xavi ក្រុមរហស្សនាមអ្នកមានបុណ្យឈ្នះ២លើក ស្មើ១លើក និងចាញ់១លើក នៅក្នុងក្របខ័ណ្ឌ La Liga។