បេក្ខជនU23ទាំង៧៤នាក់នឹងចាប់ផ្ដើមហាត់លើកដំបូងនៅថ្ងៃទី០២ កុម្ភៈ
កីឡាករ៧៤នាក់មកពី១៨ក្លិប/សមាគមត្រូវបានកោះហៅសម្រាប់ការធ្វើតេស្ដដំណាក់កាលទី១ឈានទៅចម្រាញ់យកកីឡាករល្អៗ២៣នាក់ត្រៀមព្រឹត្តិការណ៍ AFF U23 Championship 2022 ពាក់កណ្ដាលខែកុម្ភៈ។
អ្នកទាំង២៤នាក់ចាប់ផ្ដើមហ្វឹកហាត់ជាលើកដំបូងនៅថ្ងៃពុធ ទី០២ ខែកុម្ភៈ នាកីឡដ្ឋានអគ្គិសនីកម្ពុជា។ សម្រាប់ការជម្រុះនឹងធ្វើឡើង២ដំណាក់កាល។
បញ្ជីចុងក្រោយនឹងមានចំនួន២៣នាក់ ដែលក្នុងនោះមាន៣នាក់ជាអ្នកចាំទី។
គួរដឹងដែរថា កម្ពុជានឹងធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022 ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ។ ក្នុងនោះកម្ពុជា ស្ថិតនៅពូល A ដែលមានហ្វីលីពីន ទីម័រខាងកើត និងប្រ៊ុយណេ៕