![](https://www.msrsport.com/wp-content/uploads/2024/05/mbappe.jpg)
អរគុណគ្រប់គ្នាក្នុងក្លឹប តែ Mbappe អត់និយាយពីប្រធានក្លឹប PSG
Kylian Mbappe បានប្រកាសពីការចាកចេញពី Paris Saint Germain នាដំណាច់រដូវកាលនេះ។ គេបានថ្លែងអំណរគុណគ្រប់គ្នាតាំងពីកីឡាករ គ្រូបង្វឹក រហូតដល់ក្រុមការងារ។ ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិបារាំងមិនបាននិយាយឈ្មោះប្រធានក្លឹប លោក Nasser Al-Khelaifi។
ទំនាក់ទំនងរបស់ Mbappe ជាមួយលោក Khelaifi កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីកីឡាកររូបនេះបានប្រកាសថា នឹងមិនបន្តកិច្ចសន្យានៅដើមរដូវកាលនេះ។ គ្រួសាររបស់ Mbappe ក៏ជឿដែរថា លោក Khelaifi បានប្រើល្បិចបង្ខូចកេរ្តិ៍ឈ្មោះ និងដាក់សម្ពាធលើកីឡាករ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថា វាគឺជាលោក Khelaifi ដែលបានផ្តល់ឱ្យ Mbappe នូវកិច្ចសន្យាដ៏ធំមួយនៅ PSG និងបានជួយឱ្យអាជីពរបស់កីឡាកររូបនេះឈានដល់កម្រិតថ្មីបន្ទាប់ពីផ្ទេរពី AS Monaco ។
ការពិតដែលថា Mbappe មិនដែលបាននិយាយឈ្មោះរបស់លោក Khelaifi ឬអរគុណគាត់បង្ហាញថាទំនាក់ទំនងនៅតែមានបញ្ហារវាងបុគ្គលដ៏មានឥទ្ធិពលទាំងពីររបស់ PSG៕