ច្រឹង ពលរដ្ឋ បន្តកិច្ចសន្យាជាមួយ វិសាខា
ខ្សែបម្រើ ច្រឹង ពលរដ្ឋ បានបន្តកិច្ចសន្យាជាមួយ វិសាខា រហូតដល់ឆ្នាំ ២០២៤ បន្ទាប់ពីមកចូលរួមជាមួយក្លិបបាល់ទាត់ វិសាខា ក្នុងរដូវកាល ២០២០ ដោយបានជួយក្លិបរកបានលទ្ធផលល្អច្រើន និងជាពិសេសឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ២០២០ ។
ការផ្ទេរពីក្លិប ក្រសួងការពារជាតិ ( Tiffy Army) មកក្លិប វិសាខា បានមួយរដូវកាលនេះ អតីតយុវជន ព្រះខ័នរាជស្វាយរៀង បានបង្ហាញខ្លួន ១៤ ប្រកួត និងរកបាន២គ្រាប់ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេច ហ៊ុនសែន រូបគេជាប់ឈ្មោះជាកីឡាករលេងល្អជាងគេ ក្រោយជួយក្លិបឈ្នះ ណាហ្គាវើល ២ ទល់ ០ ។
ការបន្តកុងត្រានេះ ច្រឹង ពលរដ្ឋ នឹងត្រូវដើរតួនាទីយ៉ាងសំខាន់សម្រាប់ការប្រកួតវគ្គជម្រុះ Play off ក្នុងពានរង្វាន់ AFC Cup ក្នុងនាមជាម្ចាស់ពាន ហ៊ុន សែន ២០២០ ៕