ចាញ់មួយប្រកួតទៀត Al Nassr នឹងដេញគ្រូចេញហើយ
យោងតាម ESPN ជោគវាសនារបស់គ្រូបង្គោល Rudi Garcia នឹងត្រូវសម្រេចបន្ទាប់ពីការប្រកួត Riyadh Derby រវាង Al Nassr និង Al Hilal នៅថ្ងៃទី១៩ ខែមេសា។ ប្រសិនបើ Cristiano Ronaldo និងមិត្តរួមក្រុមមិនអាចយកឈ្នះម្ចាស់ការពារតំណែងជើងឯកក្រៅផ្ទះបានទេ ថ្នាកដ់ឹកនាំនឹងសម្រេចតែម្ដង។
រដូវកាលនេះ Al Hilal បានធ្លាក់គុណផលហើយស្ទើរតែមិនមានឱកាសទប់ទល់ក្រុមកំពុងឡើងកូដ Al Ittihad ។
Al Nassr ឈ្នះ Al Hilal ២ប្រកួតមុន។ នេះជាដើមទុនសម្រាប់គ្រូបង្វឹក Garcia ក្នុងការកសាងទំនុកចិត្តយក៣ពិន្ទុ។
កាលពីចុងសប្តាហ៍មុន Al Nassr ត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ តទល់ Al Feiha។ នៅសល់តែមួយជើងទៀតប៉ុណ្ណោះ ឱកាសប្រជែងជើងឯកជាមួយក្រុម Al Ittihad នឹងស្ទើរតែបញ្ចប់៕