Arsenal កំពុងព្យាយាមដណ្តើមយក Dries Mertens លើការផ្ទេរដោយមិនមានថ្លៃខ្លួនខណៈដែល Aubameyang ក៏ចង់ចាកចេញពី Emirates
(BC-99)
តាមសារព័ត៌មានអង់គ្លេស The Sun បានអោយដឹងថា Arsenal កំពុងមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Dries Mertens របស់ Napoli លើការផ្ទេរដោយមិនមានតម្លៃខ្លួន។
បន្ទាប់ពី Calum Chambers បានទទួលរងរបួសមកលោក Mikel Arteta បានកំពុងតែស្វះស្វែងរកខ្សែការពារថ្មីមួយរូបនៅអំឡុងខែមករានេះ ។ បើតាមសារព័ត៌ Sky Sport Italia និង Gianluca Di Marzio បានអះអាងថា Arsenal ជាក្លិបដែលមានសក្តានុពលមួយក្នុងការនាំយក Mertens មកកាន់ទឹកដី Emirates Stadium របស់ខ្លួន ។
Dries Mertens គឺជាកីឡាករជនជាតិបែលហ្ស៊ិកដែលបានស៊ុតបាល់បញ្ចូលទី ៩ គ្រាប់ក្នុងចំណោម ២២ ប្រកួតអោយក្រុម Napoli ក៏ធ្លាប់បាននិយាយទៅដល់សមត្ថភាពគ្រប់គ្រងរបស់លោក Arteta ផងដែរ ហើយនេះគឺជាអ្វីដែលគេជឿថាភាគីទាំងសងខាងអាចនឹងនិយាយគ្នាត្រូវក្នុងពេលឆាប់ៗខាងមុខ។
បញ្ហាមួយទៀតរបស់កាំភ្លើងធំនាពេលនេះគឺជាភាពមិនច្បាស់លាស់ជុំវិញអំពីអនាគតរបស់កំពូលអ្នករកគ្រាប់បាល់បញ្ចូលទី Pierre-Emerick Aubameyang ដែលកំពុងតែចង់ចាកចេញពីក្លិបមួយនេះ។ Aubameyang នៅសល់កិច្ចសន្យារយៈពេល ១៨ ខែទៀតហើយកីឡាករសញ្ជាតិហ្គាបង់រូបនេះចង់មានអនាគតភ្លឺស្វាងជាមួយក្លិបធំណាមួយនៅក្នុងពិភពបាល់ទាត់នេះ។
គួរបញ្ជាក់ថាបើទោះជា Arsenal ត្រូវបានគេរាប់ចូលក្នុងចំណោមក្លិបធំៗដែលមានឥទ្ធិពលលើវិស័យបាល់ទាត់នេះក៏ពិតមែន តែខ្ទង់ចំណាយក្នុងការទិញយកកីឡាករមកអភិវឌ្ឍន៍ក្លិបគឺមានការត្បិតត្បៀតមិនដូចក្លិបធំៗដទៃទៀតនោះទេ កត្តានេះហើយដែលអ្នកចាត់ការទូទៅបានចាត់ទុកថាជាភាពរាំងស្ទះក្នុងការអភិវឌ្ឍន៍ក្លិបនោះ។