Ipswich បានកៅអីទៅ Premier League ហើយ
Ipswich Town បានវិលទៅ Premier League វិញហើយ ក្រោយធ្លាក់ពីលីគកំពូលអង់គ្លេសនេះតាំងពីឆ្នាំ២០០២ម្ល៉េះ។
ក្រុមដែលមានលោក Kieran McKenna ជាគ្រូបង្គោលបានយកឈ្នះ Huddersfield Town នៅថ្ងៃចុងក្រោយនៃក្របខណ្ឌ Championship 2023/2024។
ដូច្នេះ Ipswich បញ្ចប់រដូវកាលនៅលេខ២ មាន៩៦ពិន្ទុពីក្រុមក្រោមកំពូល Leicester City ១ពិន្ទុ៕