ព្រះខ័នរាជស្វាយរៀងចាប់ដៃគូជាមួយក្លិបឡាវ Young Elephants
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសពីការសហការជាមួយក្លិបបាល់ទាត់ Young Elephants របស់លីគកំពូលឡាវ។
កិច្ចសហការនេះផ្ដោតសំខាន់លើ៣ចំណុច គឺ ៖
ការចែករំលែកព័ត៌មាន៖ តម្រឹមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់យើង ដើម្បីសម្រេចបាននូវភាពជោគជ័យរួមគ្នាតាមរយៈការសហការចែករំលែកព័ត៌មាន។
កិច្ចសហការប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម រួមបញ្ចូលការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញអ្នកទស្សនា និងពង្រឹងទំនាក់ទំនងអ្នកគាំទ្រ។
ការប្រកួតមិត្តភាព/ជំរុំហ្វឹកហាត់៖ ការកែលម្អ អភិវឌ្ឍជំនាញ និងការបង្កើតមិត្តភាពតាមរយៈការខិតខំប្រឹងប្រែងសហការរៀបចំអោយបានល្អ។
ទំនាក់ទំនងធុរកិច្ចអន្តរជាតិ៖ ការបង្កើតយុទ្ធសាស្រ្តពាណិជ្ជកម្មរួមគ្នា ដែលវាលើសពីសកម្មភាពនៅលើទីលានបាល់ទាត់។