គ្រូឥណ្ឌូនេស៊ីមិនកោះហៅ Super Stars មួយចំនួនទៅ Asian Cup
លោក Shin Tae-yong គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានសម្រេចមិនកោះហៅកីឡាករមានបទពិសោធ និង super stars មួយចំនួនសម្រាប់យុទ្ធនាការ AFC Asian Cup 2023។
ក្នុងនោះក៏មានអ្នកចាំទី Nadeo Argawinata និងខ្សែបម្រើ Fachruddin Aryanto។ ជាជំនួសគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានដាក់អ្នកចាំទីវ័យក្មេង Ernando Ari ដែលធ្វើបានល្អក្នុងការប្រកួត AFF U23។ ចំណែកខ្សែបម្រើ Aryanto ជាកីឡាករដែលចូលលេងជម្រើសជាតិច្រើនជាងគេ គឺ៥៧ដង ប្រៀបធៀបកីឡាករផ្សេងៗទៀតក្នុងការប្រមូលផ្ដុំត្រៀមនេះ។
លោក Shin Tae-yong អះអាងថា រើសកីឡាករដោយផ្ដោតលើកម្លាំង មិនមែនរឿងល្បីមិនល្បីអីទេ។
ឥណ្ឌូនេស៊ីស្ថិតក្នុងពូល D ជាមួយអុីរ៉ាក់ ជប៉ុន និងវៀតណាម៕