
Real Madrid ធ្វើពិធីលាគ្នាដល់លោក Francisco Gento ដែលបានមោរណៈភាព
Real Madrid បានធ្វើលាគ្នាដល់វីរបុរសខ្លួនលោក Francisco “Paco” Gento នៅកីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីលោកបានទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំកាលពីថ្ងៃអង្គារ (១៨ មករា) ម្សិលមិញ។
ក្នុងពិធីនេះផងដែរគ្រួសារបានបង្ហាញការរំជួលចិត្ត បូករួមនឹងកីឡាករផ្សេងៗនៅក្នុងពិធីនេះ និងប្រធាន Florentino Perez និងគ្រូបង្វឹកបច្ចុប្បន្នលោក Carlo Ancelotti ដែលបានចូលរួមក្នុងពិធីនេះ។ លោក Francisco បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លឹប Racing Santander ក្រោយមកបានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ 1953 ហើយបានចំណាយពេល 18ឆ្នាំនៅក្នុងរដ្ឋធានីអេស្ប៉ាញរហូតដល់គាត់ចូលនិវត្តន៍នៅឆ្នាំ 1971 ។
ក្នុងនោះអ្នកគាំទ្រឈ្មោះថា Enrique Lorenzo បាននិយាយនៅខាងក្រៅកីឡដ្ឋានបណ្ដើរ ខណៈដែលគេកំពុងកាន់រូបថតចាស់ៗរបស់លោកពេលលេងនៅ Real Madrid បូករួមជាមួយការសោកសៅ និងអាឡោះអាល័យជាខ្លាំង” ។
សូមបញ្ចាក់ថាលោក Gento នៅតែជាកីឡាករតែម្នាក់គត់ដែលបានឈ្នះពាន European Cup ចំនួន 6 ដង ហើយគាត់ក៏បានឈ្នះពានរង្វាន់លីគចំនួន 12 ពានរង្វាន់, Copa del Rey ចំនួនពីរ និង Intercontinental Cup មួយក្នុងអំឡុងពេលដែលគាត់នៅ Real Madrid៕
អត្ថបទ ៖ Monsoon