គ្រូ Real ផ្ញើសារចាក់ដោតដល់អ្នករិះគន់ និងធ្វើបាបគ្រូ Barca
មានរឿងរ៉ាវមិនល្អជាច្រើននៅក្រៅកីឡដ្ឋាន Camp Nou កាលថ្ងៃអាទិត្យ ក្រោយ Barcelona ចាញ់ Real Madrid ក្នុងការប្រកួត El Clasico នៅ La Liga។
បញ្ហាគឺបែបនេះ! ពេលនោះ fans មួយចំនួនបានស្ទាក់ឡានលោក Koeman និងតាមទាត់ឡានរបស់លោកថែមទៀត។
ឃើញរឿងអសីលធម៌បែបនេះភ្លាម លោក Carlo Ancelotti អ្នកចាត់ការ Real Madrid បានផ្ញើសារលើកទឹកចិត្តលោក Koeman។
អតីតអ្នកចាត់ការ Everton និយាយថា “៖ខ្ញុំមានអារម្មណ៍អាណិតលោក Koeman ជាពន់ពេក។ គាត់មិនសមជួបរឿងបែបនេះទេ។ គាត់មិនមែនជាគ្រូឯណា។ គាត់ជាមនុស្សដូចតែគេឯងដែរហ្នឹង គ្រាន់តែគាត់មានការងារជាគ្រូ។ គួរណាគោរពគាត់ផង បើមិនអ៊ីចឹងទេ វាទៅជាបញ្ហាដល់សង្គមហើយ។ កាលពីខ្ញុំនៅក្មេង គ្រូបង្រៀនថា បើចង់បានការគោរព ត្រូវតែចេះគោរពគេដែរ។”
លោក Ronald Koeman កំពុងស្ថិតក្នុងស្ថានភាពគ្រោតគ្រាតមួយរយៈធំហើយនៅ FC Barcelona ដោយសារលទ្ធផលមិនគាប់ចិត្ត៕