
អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងា២០២២ លុបចោលគម្រោងលក់សំបុត្រជាសាធារណៈ
អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងា២០២២ នាទីក្រុងប៉េកាំង បានលុបចោលគម្រោងលក់សំបុត្រជាសាធារណៈ ដែលវាជាផ្នែកនៃការរិតបន្តឹងការចម្លងជម្ងឺកូវីដ១៩ នៅរដ្ឋធានីរបស់ប្រទេសចិននេះ។
កាលពីពេលកន្លងទៅ ក្រុមអ្នករៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះបាននិយាយថា នឹងមិនអោយមានអ្នកគាំទ្រពីបរទេសមកចូលរួមទស្សនាទេ ដើម្បីកាត់បន្ថយកម្រិតនៃការឆ្លងជម្ងឺ ប៉ុន្តែបានសន្យានឹងអ្នកគាំទ្រក្នុងស្រុកចូលទស្សនាបាន។
ប៉ុន្តែឥឡូវ ពួកគេបានបង្កើនការរិតបន្តឹងរបស់ខ្លួន ដោយជាក់ស្តែងសំបុត្រដែលចូលរួមទស្សនាព្រឹត្តិការណ៍ខាងលើ នឹងផ្តល់អោយសម្រាប់តែក្រុមមនុស្សមួយចំនួនតែប៉ុណ្ណោះ។ ការធ្វើបែបនេះ ក៏ដោយសារមានការកើនឡើងសារមានការរាយការណ៍ពីការកើនឡើងសាជាថ្មីនៃជម្ងឺកូវីដ១៩។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវរងា២០២២ ដែលនឹងធ្វើឡើង នាទីក្រុងប៉េកាំង ប្រទេសចិន នឹងចាប់ផ្តើមដំណើរការ ពីថ្ងៃទី៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ ដោយត្រូវធ្វើការប្រកួតចំនួន ១០៩វិញ្ញាសា ក្នុងកីឡា ៧ប្រភេទ៕
អត្ថបទ៖ Monsoon