
Werner មិនយល់ម៉េចបានហ្វេន Chelsea គាំទ្រខ្លួនខ្លាំង ទោះបញ្ចប់ទីមិនបានល្អ
Timo Werner នៅតែទទួលបានការពេញចិត្តពីអ្នកគាំទ្រ Chelsea ទោះរូបគេធ្វើមិនសូវបានល្អក្នុងការបញ្ចប់ទី។
ចែករំលែកជាមួយសារព័ត៌មាន Sky Sports អាល្លឺម៉ង់ ខ្សែប្រយុទ្ធក្រុមតោខៀវថ្លែងបែបនេះ “៖ពេលខ្លះមិនយល់ដែរ ហេតុអ្វីប្រិយមិត្ត Chelsea គាំទ្រខ្ញុំខ្លាំងបែបនេះ។ ខ្ញុំជាខ្សែប្រយុទ្ធ មានទំនួលខុសត្រូវរកគ្រាប់បាល់ តែខុសទីញឹកញាប់។ ដោយឡែកការលេងពីមុខអ្នកគាំទ្រ Chelsea គឺពិតជារីករាយ ហើយការគាំទ្ររបស់ពួកគេធ្វើឲ្យយើងមានកម្លាំងចិត្ត ក្រោយជួបការលំបាក។”
Werner តែងតែនិយាយត្រង់ក្នុងបទសម្ភាសម្ដងៗ។ ជាក់ស្ដែងដូចឆ្នាំមុនអ៊ីចឹង គេថា បើបានទាត់ចូលច្រើន នោះលោក Frank Lampard មិនត្រូវបានបណ្ដេញចេញទេ។ រដូវកាលនេះ គេលេងបាន១៩ប្រកួតពីគ្រប់កម្មវិធី និងរកបាន៦គ្រាប់។ ក្នុងនោះមាន១គ្រាប់នៅ Premier League។ គេជាជម្រើសទី២បន្ទាប់ពី Romelu Lukaku។
Chelsea មិនមានគុណផលល្អទេនាពេលថ្មីៗ។ ជាក់ស្ដែងពួកគេបានត្រឹមស្មើ១ទល់នឹង១នៅផ្ទះរបស់ Brighton៕