
មុនយកគ្រូថ្មីជាអតីតកីឡាករ Valladolid គិរីវង់ក៏ធ្លាប់ទាក់ទងគ្រូអេស្ប៉ាញម្នាក់ទៀតដែរ
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានឈានដល់កិច្ចព្រមព្រៀងជាមួយគ្រូបង្គោលថ្មីហើយដែលជាជនជាតិអេស្ប៉ាញ។
សំណេរលើ Facebook ក្លិបបង្ហាញថា “៖គាត់មានអាយុ ៤៨ ធ្លាប់មានបទពិសោធន៏ជាច្រើន ក្នុងនាមជាគ្រូបង្គោល និងនាយកផ្នែកបច្ចេកទេស ក្នុងបណ្តាប្រទេសជាច្រើន Bahrain, the United States, India and Mongolia…។ គាត់ក៏ធ្លាប់ជាអតីតកីឡាករអាជីពក្នុងក្លិប Real Valladolid C.F. S.A.D ច្រើនជាង៧ឆ្នាំ។ ក្រៅពីអាជីពជាគ្រូបង្វឹក គាត់ក៏ជាអ្នកអត្ថាធិប្បាយកម្មវិធីកីឡាបាល់ទាត់តាមវិទ្យុរបស់ LA LIGA។”
យ៉ាងណា ក្លិបមិនទាន់ប្រកាសពីឈ្មោះរបស់គ្រូបង្គោលថ្មីនេះទេ។
ដោយឡែក មុនសម្រេចយកបុរសជនជាតិអេស្ប៉ាញម្នាក់នេះ ក៏មានលេចឮដំណឹងថា គិរីវង់ធ្លាប់ទាក់ទងគ្រូបង្គោអង្គរថាយហ្គឺរ លោក Oriol Mohedano ដែរ តែមិនបានសម្រេច៕