កម្ពុជាប៉ះម៉ាឡេស៊ីជុំទី១ ពានរង្វាន់ Merlion Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ត្រូវប៉ះម៉ាឡេស៊ី ក្នុងជុំទី១ ការប្រកួតពានរង្វាន់ Merlion Cup 2023 នៅប្រទេសសិង្ហបុរី។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ហើយថ្ងៃដដែលគ្នានោះ ម្ចាស់ផ្ទះសិង្ហបុរី ត្រូវជួបហុងកុង។ ក្រុមឈ្នះនឹងត្រូវប៉ះគ្នាដណ្ដើមជើងឯកនៅថ្ងៃទី២៦ ខែមីនា ខណៈក្រុមចាញ់ប្រកួតគ្នាយកលេខ៣។
គួរដឹងដែរថា នេះជាលើកដំបូងដែលកម្ពុជាត្រូវបានអញ្ជើញចូលរួមការប្រកួតពានរង្វាន់ Merlion Cup នេះ៕