Heung Min-Son អាចអវត្តមានឱ្យ Spurs ច្រើនប្រកួត ក្រោយមានបញ្ហារបួសជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង
ខ្សែប្រយុទ្ធ Son Heung-min បានរងរបួសសាច់ដុំកំភួនជើង អំឡុងពេលលេងឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងប្រកួតជាមួយអឺរ៉ាក់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។
កីឡាករវ័យ២៩ឆ្នាំត្រូវគេរាយការណ៍មកថា មានអារម្មណ៍ឈឺសាច់ដុំកំភួនជើង ដោយរូបគេមិនអាចបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកូរ៉េទល់នឹងលីបាណុន។ យ៉ាងណាក្តីសម្រាប់ការសម្រាកព្យាបាលរបួសរបស់អតីតសមាជិក Bayer Leverkusen មិនទាន់ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ។
នេះគឺជាកង្វល់សម្រាប់ Tottenham Hotspurs ដោយមិនមានវត្តមានរបស់ Son ក្នុងការប្រកួតនៅក្របខ័ណ្ឌ Premier League នៅសប្តាហ៍នេះ។ គួរឱ្យដឹងថា Heung Min Son គឺជាកំលាំងដ៏សំខាន់សម្រាប់ក្រុមរហស្សនាមមាន់ខ្នាយមាសដោយក្នុង៣ប្រកួតកន្លងមកនេះ រូបគេស៊ុតបញ្ចូលទីបាន២គ្រាប់ផងដែរ។