ខ្សែបម្រើខ្មែរ-បារាំង Loic Chan មានភ្នាក់ងារដោះដូរកីឡាករទទួលស្គាល់ដោយ FIFA
កីឡាករបាល់ទាត់កូនខ្មែរកាត់បារាំង Loic Chan អាចធ្វើតេស្តសមត្ថភាពជាមួយក្លិបល្បីៗ ច្រើនដោយសារតែគាត់មានភ្នាក់ងារទទួលស្គាល់ដោយ FIFA ប៉ុន្តែបញ្ហាកូវីដ១៩ បានធ្វើអោយរូបគេតេស្តបាននៅ អេស្ប៉ាញ ។
លោក Maurice Chan ដែលត្រូវជាឪពុកបានបញ្ជាក់ ថា៖ «កូនប្រុសរបស់ខ្ញុំបានធ្វើតេស្តជាមួយ RCD Mallorca ក្នុងប្រទេសអេស៉្បាញ កាលពីអំឡុងខែ មេសា ២០២០ ហើយបានជាប់ជាផ្លូវការនៅខែ សីហា ២០២០ ។លោកបន្ថែមថា ការពិត Loic Chan គាត់មានគម្រោងធ្វើតេស្តជាមួយក្លិបនៅប្រទេសផ្សេងទៀត ពីព្រោះ គាត់មានភ្នាក់ងារដោះដូរកីឡាករដែលទទួលស្គាល់ដោយ FIFA កំពុងធ្វើការងារនេះជាមួយគាត់ ប៉ុន្តែដោយសារ COVID-19 រារាំងអ្វីៗទាំងអស់ ទើបធ្វើអោយគាត់ធ្វើតេស្តបានតែនៅ អេស្ប៉ាញ ហើយជាប់តែម្តង ។
សូមបញ្ជាក់ថា ខ្សែបម្រើ Loic Chan មានវ័យ ១៦ ឆ្នាំមានឪពុកជាជនជាតិខ្មែរនិងម្តាយបារាំង រស់នៅប្រទេសបារាំង ។ Loic Chan ចាប់ផ្ដើមលេងអោយក្លិបក្លឹប Balma SC នៅក្បែរទីក្រុង Toulouse ហើយក្លិននោះបច្ចុប្បន្នលេងនៅលីគទី៥ បារាំង (Championnat National 3) មុនរូបគេបានធ្វើតេស្តជាប់ជាមួយក្លិប Mallorca របស់ អេស្ប៉ាញ ក្នុងឈុតយុវជនអាយុក្រោម ១៦ ឆ្នាំ ៕