ប៉ះសេ៩១៧ដង និងគ្រប់គ្រងដល់ទៅ៨៥ភាគរយ ប៉ុន្តែអេស្ប៉ាញបានត្រឹមសូន្យស្មើជាមួយស៊ុយអែត
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីស៊ុយអែត ទោះអាចគ្រប់គ្រងទីលានយ៉ាងច្រើនក្នុងការប្រកួត UEFA Euro 2020 ប្រចាំពូល E។
ក្នុងការប្រកួតនៅក្រុង Seville ក្រុមរហស្សនាមគោជល់គ្រប់គ្រងទីលានដល់ទៅ៨៥ភាគរយ និងបញ្ជូនដល់ទៅ៩១៧ដង តែមិនអាចធ្វើអ្វីស៊ុយអែតបានឡើយ។
ជាក់ស្ដែងការទាត់ពី Alvaro Morata ត្រូវបានសង្គ្រោះដោយ Marcus Danielson។ ជាមួយគ្នានេះ ការតែតរបស់ Dani Olmo ក៏មិនអាចចូលសំណាញ់របស់អ្នកចាំទី Robin Olsen ថែមទៀត។
លទ្ធផលនេះមិនសូវជាគាប់ប្រសើរប៉ុន្មានឡើយសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញដែលបានជួបបញ្ហាចំពោះការរៀបចំខ្លួនដោយសារតែបញ្ហាកូវីដ១៩ និងការជ្រើសរើសកីឡាករ។
ការស្មើនេះក៏មានន័យថា ក្រុមជម្រើសជាតិស្លូវ៉ាគីបានឈរលើកំពូលតារាងពូល E បន្ទាប់ពីឈ្នះប៉ូឡូញ ២ទល់នឹង១៕