Neil Etheridge កីឡាករហ្វីលីពីន ដំបូងសង្គ្រោះបាល់ Penalty នៅ Premier League 2018
រដូវកាលបាល់ទាត់ Premier League បានដំណើរការឡើងវិញហើយ ក្នុងសប្តាហ៍នេះ។ មានការប្រកួតជាច្រើន បានកើតឡើង និងមានគ្រាប់ច្រើនដូចគ្នា ដែលបានស៊ុតបញ្ជូលទី។
ប៉ុន្តែអ្វីដែលពិសេស គឺយប់មិញនេះ ក្នុងជំនួបរវាង Bournemouth ជាមួយ Cardiff អ្នកចាំទី Cardiff កីឡាករហ្វីលីពីន វ័យ២៧ឆ្នាំ ពីអាស៊ីអាគ្នេយ៍ បានសង្គ្រោះបាល់ប៉េណាំងទី ជាលើកដំបូង នៅ Premier League រដូវកាល ២០១៨ – ២០១៩។
នេះជាលើកដំបូងហើយ ដែលកីឡាករអាស៊ីអាគ្នេយ៍ បានបង្ហាញខ្លួនជាជម្រើសដំបូង នៅក្នុងក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស ហើយធ្វើបានយ៉ាងល្អ ទោះបីជា Cardiff បានប្រកួតចាញ់ Bournemouth ក្រៅទឹកដី ២ទល់នឹង០ ក៏ដោយ៕