PSG នឹងចាកចេញពីកីឡដ្ឋាន Parc des Prince
ក្លិបបាល់ទាត់ Paris Saint Germain នឹងចាកចេញពីកីឡដ្ឋាន Parc des Prince ក្រោយមិនអាចបន្តគ្រប់គ្រងបានទេ ព្រោះជាកម្មសិទ្ធិរបស់រដ្ឋប៉ារ៉ីស។
ក្រុមដែលមានម្ចាស់ជាមហាសេដ្ឋីជនជាតិកាតារបានបោះទីតាំងនៅ Parc des Prince ក្នុងឆ្នាំ១៩៧៤ តែក្នុងនាមជាអ្នកវិនយោគ និងអភិវឌ្ឍប៉ុណ្ណោះ តែមិនអាចទិញផ្ដាច់បានទេ ខណៈកិច្ចសន្យាបច្ចុប្បន្នរហូតដល់ឆ្នាំ២០៤៣ឯណោះ។
PSG ចង់ពង្រីកកីឡដ្ឋានក៏មិនអាចធ្វើទៅបានដែរ ដូច្នេះប្រធានក្លិបលោក Nasser Al-Khelaifi បានសម្រេចថា នឹងចាកចេញតែម្ដង។ ទន្ទឹមនឹងនេះ រដ្ឋបាលរដ្ឋធានីប៉ារីសចង់ឱ្យក្លិបប្រើកីឡដ្ឋានជាតិបារាំង ឬ Stade des France ជំនួសវិញ តែក្លិបបានព្រមឡើយ៕