Madam Pang ក្លាយជាស្ត្រីទី១ក្លាយជាប្រធានសហព័ន្ធបាល់ទាត់ថៃ
អ្នកស្រី Nualphan Lamsam បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ដោយទទួលបានសម្លេងគាំទ្រយ៉ាងច្រើន។
នៅរសៀលថ្ងៃទី៨ កុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយថៃបានប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ។ Madame Pang បានឈ្នះដោយទទួលបាន ៦៨ លើ ៧៣ សម្លេង ស្មើនឹង៩៣ភាគរយដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ FAT។
ស្ត្រីពាណិជ្ជករវ័យ៥៧ឆ្នាំរូបនេះបានក្លាយជាប្រធានទី១៨ក្នុងប្រវត្តិសាស្ត្រសហព័ន្ធបាល់ទាត់ថៃ។ នៅក្នុងកម្រិតអាស៊ី យោងតាម Siam Sports Madame Pang ក៏ជាប្រធានស្ត្រីដំបូងគេក្នុងចំណោមសហព័ន្ធបាល់ទាត់ AFC៕