
Takumu ពីកីឡាករដាច់សរសៃពួរជង្គង់ទៅជា Top Scorer នៅលីគកំពូលកម្ពុជា
Takumu Nisahara បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះឲ្យកងយោធពលខេមរភូមិន្ទយកឈ្នះវិសាខា ០ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា។
គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធជនជាតិជប៉ុនខាងលើមាន១៦គ្រាប់ហើយពីការប្រកួត១៣លើករបស់ទ័ព ឈរកំពូលតារាង Top Scorer ជាបណ្ដោះអាសន្ន។
គួររំឭកថា Takumu បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទតាំងពីមុនបើករដូវកាល២០២១ម្ល៉េះ។ ជាអកុសល គេបានរងរបួសដាច់សរសៃពួរជង្គង់ អំឡុងការប្រកួត pre-season និងបានវិលទៅព្យាបាលនៅប្រទេសជប៉ុន។
រំលងបានតែមួយឆ្នាំ កីឡាករធ្លាប់ប្រកបអាជីពនៅលីគកំពូលឡាវបានវិលចូល Tiffy Army វិញ។ ទោះស្ថិតនៅក្រៅទីលានពេញមួយរដូវកាល Takumu នៅតែរក្សាគុណផលបានល្អ។ គ្រាន់តែរដូវកាលនេះ គេធ្វើបាន hat-trick ដល់ទៅ៣ដង៕