Lingard ចុះកុងត្រា២ឆ្នាំនៅ FC Seoul
អតីតខ្សែបម្រើ Manchester United និងអង់គ្លេស Jesse Lingard បានបញ្ចប់ការផ្លាស់ទៅកាន់ក្រុមកូរ៉េខាងត្បូង FC Seoul ។
Lingard បានគ្មានក្លឹបចាប់តាំងពីកិច្ចសន្យារបស់គេបានផុតកំណត់នៅ Nottingham Forest នៅចុងបញ្ចប់នៃរដូវកាលមុន។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លឹប K-League ជាមួយនឹងជម្រើសសម្រាប់មួយឆ្នាំទៀត។
Lingard បាននិយាយថា បានទទួល “ការផ្តល់ជូនជាច្រើន” ប៉ុន្តែបានសម្រេចចិត្តថាចង់បានបទពិសោធបាល់ទាត់ថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង៕