
៤ក្រុមកក់កៅអីរួចរាល់ទៅវគ្គ៨ក្រុមពានសម្ដេចតេជោថ្នាក់ជាតិ
ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍ និងវិសាខា បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២២ រួចរាល់ហើយ។
ជាក់ស្ដែង ក្រោយឈ្នះ០ទល់នឹង១ ក្នុងជើងទី១ ព្រះខ័នរាជស្វាយរៀងបានបន្តឈ្នះសូលទីឡូអង្គរ ៤ទល់នឹង០បន្តទៀតក្នុងជើងទី២។ បឹងកេតឈ្នះអាយអេសដង្កោសែនជ័យសរុបទាំង២ជើង ៥ទល់នឹង២, ណាហ្គាវើលដ៍ ទម្លាក់អាស៊ីអឺរ៉ុបយូណាយធីត ៤ទល់នឹង០ សរុបទាំង២ជើង និងវិសាខា បានឈ្នះសៀមរាបអេហ្វស៊ី ៤ទល់នឹង២ ក្នុងជើងទី២ ក្រោយឈ្នះជើងទី១ ដោយលទ្ធផល៦ទល់នឹង០។
ការប្រកួត៤គូទៀតនឹងធ្វើឡើងនៅថ្ងៃពុធ ទី១៧ ខែសីហា សប្ដាហ៍ក្រោយ។ ក្នុងនោះភ្នំពេញក្រោនត្រូវបន្តប៉ះព្រៃវែងអេហ្វស៊ី, នគរបាលជាតិ ជួបកងយោធពលខេមរភូមិន្ទ, អគ្គិសនីកម្ពុជាប៉ះគិរីវង់សុខសែនជ័យ និងអង្គរថាយហ្គឺរ ត្រូវជួបកោះកុងអេហ្វស៊ី៕