CR7 ស្រែកដាក់អាជ្ញាកណ្ដាលស្ត្រីក្នុងការប្រកួត Al Nassr ចាញ់ Al Hilal
Ronaldo បានបន្សល់ទុកនូវអារម្មណ៍មិនល្អក្នុងការប្រកួតAl Nassr ចាញ់ក្រុម Al Hilal ០ទល់នឹង២ ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតថ្ងៃទី០៨ ខែកុម្ភៈ។
នៅលើបណ្តាញសង្គម អ្នកគាំទ្របានចែករំលែកការខឹងសម្បាររបស់ Cristiano Ronaldo ចំពោះអាជ្ញាកណ្តាលស្រី Tori Penso ។ តារាឆ្នើមព័រទុយហ្គាល់បានបន្តស្រែកដាក់អ្នកស្រី Penso ហើយគ្រវីដៃបង្ហាញពីការមិនសប្បាយចិត្តរបស់គាត់ ប៉ុន្តែអ្នកស្រីអាជ្ញាកណ្ដាលមិនចាប់អារម្មណ៍ឡើយ។
មុននោះ Ronaldo ទទួលបានកាតលឿងផងដែរ ដោយសារខ្វះការអត់ធ្មត់។ គេខឹងហើយទាត់បាល់ចូលកន្លែងអង្គុយ ពេលដែលអាជ្ញាកណ្តាល Penso ផ្លុំកញ្ចែ ធ្វើឲ្យ Al Nassr បាត់បង់ឱកាសទទួលបានបាល់នៅនាទីទី៥៤៕