Busquets នឹងចូលរួមជាមួយ Messi នៅ Inter Miami
Inter Miami បានប្រកាសពីការនាំចូលខ្សែបម្រើ Sergio Busquets ដែលទើបអស់កិច្ចសន្យានៅ FC Barcelona។
សមាជិកក្រុមជម្រើសជាតិអេស្ប៉ាញជាកីឡាករកម្រិត World Class ម្នាក់ទៀតហើយដែលបានចូលរួមជាមួយក្រុមរបស់ប្រធានក្លិប David Beckham បន្ទាប់ពី Lionel Messi។ អ្នកទាំង២ គឺជាមិត្តជិតដិតផងដែរ។
គិតទាំងនៅកម្រិតយុវជន Busquets បានចាយពេល១៨ឆ្នាំហើយនៅ Barcelona និងលេងបានជាង៧០០ប្រកួត ឈ្នះពានរង្វាន់សព្វគ្រប់បែបយ៉ាង៕