លើកពេលវគ្គផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យ
លោក បែ មករា ប្រធានកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ វគ្គផ្ដាច់ព្រ័ត្រ រដូវកាល២០២៣ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានលើកពេល។
យ៉ាងណា ថ្នាក់ដឹកនាំខាងលើមិនបានបញ្ជាក់ពីហេតុផលលម្អិតទេ ហើយពេលវេលាថ្មីក៏មិនទាន់ត្រូវបានឱ្យដឹងដែរ។
គួរដឹងដែរថា វគ្គផ្ដាច់ព្រ័ត្រនេះគឺជាការជួបគ្នារវាងក្រុមវិទ្យាល័យឫស្សីកែវ និងក្រុមវិទ្យាល័យឥន្ទ្រទេវី ខណៈក្រុមវិទ្យាល័យច្បារអំពៅ បានយកឈ្នះក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ យកបានលេខ៣រួចរាល់ហើយ៕