វិសាខាតែងតាំងលោក មាស ចាន់ណា ជាគ្រូបង្គោលជាថ្មី
ក្លិបបាល់ទាត់វិសាខាបានប្រកាសតែងតាំងលោក មាស ចាន់ណា គ្រូបង្គោលសម្រាប់ក្រុមធំសាជាថ្មីជំនួសលោក Simon McMenemy ដែលត្រូវបានដកចេញពីតំណែង។
លោក មាស ចាន់ណា ធ្លាប់កាន់ការងារនេះតពីលោក Lee Tae-hoon កាលខែមេសា ២០២២ដល់ដាច់រដូវកាលដដែលនោះ ដែលវិសាខាបានឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ខណៈនៅលីគវិញបានលេខ២។ ក្រោយចប់រដូវកាល២០២២ លោក មាស ចាន់ណា ត្រូវបានតែងតាំងជានាយកបច្ចេកទេស និងតែងតាំងលោក Simon ជំនួសវិញ៕