Mitoma តកុងត្រានៅ Brighton ដល់ខែមិថុនា ឆ្នាំ២០២៧
ខ្សែប្រយុទ្ធជប៉ុន Kaoru Mitoma បានចុះកុងត្រាថ្មីនៅ Brighton ដែលមានរយៈពេលរហូតដល់ខែមិថុនា ឆ្នាំ២០២៧។
កីឡាករវ័យ២៦ឆ្នាំបានចូលរួមជាមួយ Brighton ពី Kawasaki Frontale ក្នុងខែសីហា ឆ្នាំ ២០២១ ហើយបន្ទាប់មកត្រូវបានខ្ចីទៅ Royale Union Saint-Gilloise របស់បែលហ្ស៊ិក។
Mitoma បានបង្ហាញខ្លួនលើកដំបូងនៅ Brighton ក្នុងខែសីហា ឆ្នាំ២០២២ ហើយរកបាន១៣គ្រាប់ និង assists ១២ដងក្នុងការបង្ហាញខ្លួន ៥២លើកសម្រាប់ក្លិប។
Mitoma រកបាន៧គ្រាប់ក្នុងលីគ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៥ដងកាលពីរដូវកាលមុន ជួយឱ្យ Brighton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌ Premier League និងបានកៅអី Europa League៕