Lucas Moura សំរេចចិត្តបន្តកុងត្រាលេងអោយមាន់ខ្នាយមាស Spur ដល់ឆ្នាំ ២០២៣
មាន់ខ្នាយមាស Tottenham Hotspur បានប្រកាសថាខ្សែបម្រើ Lucas Moura បានសំរេចចិត្តបន្តកិច្ចសន្យាជាមួយក្រុមបន្តទៀត។
កិច្ចព្រមព្រៀងរបស់កីឡាករជនជាតិប្រេស៊ីលជាមួយក្រុមរងជើងឯក Champions League រដូវកាលមុនបន្តរហូតដល់ឆ្នាំ ២០២៣ ឯណោះ។
កុងត្រាថ្មីនេះរបស់ Lucas Moura នឹងអាចអោយគាត់លេងបានដល់ឆ្នាំ ២០២៤ ព្រោះរាប់គិតចាប់ពីឆ្នាំក្រោយនេះទៅ។
ការផ្លាស់មកកាន់ទឹកដីអង់គ្លេស អតីតកីឡាកររបស់ PSG បង្ហាញខ្លួនបានចំនួន ៦០ ប្រកួត សំរាប់ការប្រជែងទាំងអស់របស់ Spur ។
Lucas Moura រកបាន ១៦ គ្រាប់ដែលជាអនុស្សាវរីយ៍ល្អបំផុតក្នុងរដូវកាលមុន ហើយក្នុងនោះក៏រកបាន Hat-trick ទំលាក់ Ajax ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលមុនផងដែរ៕