ក្របខ័ណ្ឌ La Liga ចង់ផ្លាស់ប្តូរទឹកដីសម្រាប់ការប្រកួត El Clasico ជើងទី១ រវាង Barca និង Real
ក្របខ័ណ្ឌបាល់ទាត់ La Liga កំពុងតែពិចារណាក្នុងការផ្លាស់ប្តូរទឹកដីសម្រាប់ការប្រកួត El Clasico ជើងទី១រវាង FC Barcelona និង Real Madrid នៅចុងខែតុលានេះ។
ជាក់ស្តែងការប្រកួតដ៏ធំជើងទី១ប្រចាំពិភពលោកនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះដោយប្រកួតនៅទឹកដី Camp Nou របស់ក្រុមការពារដំណែងជើងឯក។
យ៉ាងណាក្តី ក្របខ័ណ្ឌ La Liga គ្រោងនឹងផ្លាស់ប្តូរការប្រកួតនេះទៅកាន់កីឡដ្ឋាន Santiago Bernabeu របស់ក្រុមអធិរាជសវិញ ដោយសារតែព្រួយបារម្ភពីបាតុកម្មពាក់ព័ន្ធនឹងទឹកដីស្វយ័តកាតាឡាន់ ក្រោយពីមានការឃាត់ខ្លួនមេដឹកនាំបាតុកម្ម៩រូបកាលពីដើមសប្តាហ៍កន្លងមកនេះ។