គ្រូបង្វឹក Antonio Conte ចង់បានខ្សែបម្រើ Paul Pogba ទៅកាន់ Inter Milan
Inter Milan ត្រូវបានកាសែតកីឡា La Gazzetta dello Sport រាយការណ៍មកថាមានបំណង់ចង់ប្រជែងជាមួយ Real Madrid និង Juventus ក្នុងការឆក់យកខ្សែបម្រើ Paul Pogba ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ។
ការចង់បានកីឡាករសញ្ជាតិបារាំងនេះមកកាន់ទឹកដីអ៊ីតាលីគឺដោយសារតែគ្រូបង្វឹក Antonio Conte មិនសប្បាយជាមួយនឹងសមាសភាពខ្សែបម្រើរបស់ខ្លួននាពេលបច្ចុប្បន្ន ដោយមិនទាន់អាចប្រកួតប្រជែងនឹងការដណ្តើមពានរង្វាន់ Serie A ជាមួយនឹង Juventus បាន។
ប្រភពដដែលខាងលើបានបន្ថែមទៀត ក្លឹបរបស់មហាសេដ្ឋីចិនកំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងខាងផ្នែកហិរញ្ញវត្ថុដើម្បីឆក់អតីតសមាជិកក្រុមសេះបង្កង់នេះមកកាន់ទឹកដី San Siro ឱ្យទាល់តែបាន។
គួរឱ្យដឹងថា មួយរយៈចុងក្រោយនេះ Paul Pogba ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងអំពីការផ្លាស់ចេញពីទឹកដី Old Trafford ក្រោយចប់រដូវកាលនេះ ខណៈឥឡូវនេះរូបគេទើបតែជាពីការវះកាត់របួសកជើងរបស់ខ្លួនដោយសម្រាកនៅផ្ទះហ្វឹកហាត់ដោយខ្លួនឯងផងដែរ។