ឥន្ទ្រទេវីឡើងកំពូលតារាងជើងឯកវិទ្យាល័យ
ក្រុមវិទ្យាល័យឥន្ទ្រទេវី បានឡើងកាន់កំពូលតារាងការប្រកួតបាល់ទាត់ AIA ជើងឯកវិទ្យាល័យ ២០២៣ គិតត្រឹមសប្ដាហ៍ទី០៨។
ក្រុមជើងឯករងឆ្នាំចាស់នេះបានយកឈ្នះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយលទ្ធផល២ទល់នឹង៣ នៅថ្ងៃពុធ ទី១៨ ខែតុលា។
ចំណែកក្រុមវិទ្យាល័យច្បារអំពៅដែលបានឈរនៅកំពូលតារាងបានប៉ុន្មានសប្ដាហ៍ដែរនោះ បានរអិលទៅកាន់លេខ៤ ក្រោយចាញ់ក្រុមវិទ្យាល័យសាមគ្គី ១ទល់នឹង០។
ការប្រកួតវគ្គវិលជុំសន្សំពិន្ទុនៅសល់៣សប្ដាហ៍ទៀត មុនចម្រាញ់យក Top4 ទៅប្រកួតខ្វែង៕