Middlesbrough ទម្លាក់ Spurs ពី FA Cup
កីឡាករបម្រុង Josh Coburn បានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុង extra time នាទី១០៧ ដើម្បីបញ្ជូន Middlesbrough ទៅកាន់វគ្គ៨ក្រុមចុងក្រោយ FA Cup តាមរយៈជ័យជម្នះ១ទល់នឹង០លើ Tottenham Hotspur។
មុនឡើងមកកាន់វគ្គ១៦ក្រុមនេះ Middlesbrough ក៏បានទម្លាក់បិសាចក្រហម Manchester United ផងដែរ។
Tottenham សង្ឃឹមថាអ្នកចាត់ការ Antonio Conte នឹងបញ្ចប់ការរង់ចាំលើកពានរយៈពេល១៤ឆ្នាំ។ ផ្ទុយទៅវិញ ក្រុមមាន់ខ្នាយមាសត្រូវរង់ចាំរដូវកាលក្រោយបន្តទៀត។
គិតមកទល់ពេលនេះ Middlesbrough ឈ្នះ៨ដងជាប់គ្នាលើដីខ្លួនឯងនៅ Riverside Stadium។
ដោយឡែក Tottenham Hotspur បច្ចុប្បន្ននៅលេខ៧ក្នុងក្របខណ្ឌ Premier League៕