ស្ថិតិនៃការបញ្ចូនបាល់ពីដៃគូរបស់ Lionel Messi និង Cristiano Ronaldo ពិតជាមិនធម្មតា
ប្រិយមិត្តប្រហែលជាដឹងពីចំនួនគ្រាប់បាល់របស់កំពូលកីឡាករខ្សែប្រយុទ្ធល្អជាងគេលើលោកនាពេលបច្ចុប្បន្ន Lionel Messi និង Cristiano Ronaldo ហើយ។ ម្នាក់ៗមានស្ថិតិគ្រាប់បាល់ច្រើនជាងគេពោលគឺ Lionel Messi មានគ្រាប់បាល់សរុប ៧០៨គ្រាប់ និង Cristiano Ronaldo មានគ្រាប់សរុប ៧២៥គ្រាប់ ប៉ុន្តែប្រិយមិត្តប្រហែលមិនបានដឹងពីដៃគូណាដែលបញ្ចូនបាល់អោយពួកគេទាំងពីរដើម្បីសំរេចគ្រាប់បាល់បានចំនួនច្រើននោះទេ។
ថ្ងៃនេះ MSRSPORT និងបង្ហាញពីដៃគូដែលបញ្ចូនបាល់អោយអ្នកទាំងពីរស៊ុតបានសំរេចក្នុងចំនួនច្រើនជាងគេអោយប្រិយមិត្តបានដឹងទាំងអស់គ្នា៖
*** Lionel Messi
– Dani Alves បញ្ចូនបាល់សំរេចបាន ៤៣លើក
– Andres Iniesta បញ្ចូនបាល់សំរេច ៤៤លើក
– Luis Suarez បញ្ចូនបាល់សំរេច ៥៤លើក
*** Cristiano Ronaldo
– Mesut Özil បញ្ចូនបាល់សំរេច ៣១លើក
– Gareth Bale បញ្ចូនបាល់សំរេច ៣២លើក
– Karim Benzema បញ្ចូនបាល់សំរេច ៤៧លើក