
ច្បាស់ហើយ ! ចាន់ វឌ្ឍនាកា ពិតជាចេញពីបឹងកេតមែន
មួយរយៈនេះមានពាក្សចចាមអារ៉ាមជាច្រើនទាក់ទងទៅការចាកចេញរបស់ខ្សែប្រយុទ្ធ បឹងកេត គឺ ចាន់ វឌ្ឍនាកា ខណៈពេលនេះដំណឹងច្បាស់ការមួយបានបញ្ជាក់ហើយថា កុមារមាស រូបនេះ ពិតជាបាន ចេញពីក្លិបដែលគេធ្លាប់លេងជាច្រើនឆ្នាំនេះប្រាកដមែន ។
តាមការបង្ហើបរបស់កីឡាករដើមកំណើតខេត្តកំពតរូបនេះថា រូបគេពិតជាចាកចេញពី ក្លិបបឹងកេត ប្រាកដមែន ហើយនៅថ្ងៃចន្ទនេះអ្នកគាំទ្រនឹងដឹងថារូបគេទៅចូលរួមជាមួយ ក្លិបណា ។ Golden Boy បន្ថែមថា មិនអាចបញ្ជាក់ថាទៅលេងនៅក្លិបក្នុងស្រុក រឺ ក្រៅស្រុកនោះទេ សូមអោយបងប្អូនរង់ចាំទាំងអស់គ្នាសិន ។
សូមរំឭកថា វឌ្ឍនាកា បានលេងនៅប្រទេសជប៉ុនឱ្យ Fujieda MYFC ក្នុង J-League 3 ក្នុងឆ្នាំ២០១៧ រួចទៅលេងឱ្យ Pahang FA នៅលីគកំពូលម៉ាឡេស៊ីនៅជុំទី១នៃរដូវកាល២០១៨ ហើយវិលមកចូលរួមក្លិបដើម បឹងកេត ដល់ចប់រដូវកាល២០១៨នៃលីហ្គកំពូលកម្ពុជា៕