Pep គិតថា Haaland គួរតែឈ្នះ Ballon d’Or ឆ្នាំនេះ
អ្នកចាត់ការ Manchester City លោក Pep Guardiola ជឿជាក់ថា Erling Haaland គួរតែឈ្នះពានរង្វាន់ Ballon d’Or 2023 ។
Haaland រកបាន៥២គ្រាប់ពី ៥៣ ប្រកួតជួយ Man City ឈ្នះជើងឯក៣កម្មវិធីផ្សេងគ្នាក្នុងមួយរដូវកាលជាប្រវត្តិសាស្ត្រនៅ ២០២២/២០២៣។
កីឡាករន័រវែសស្ថិតក្នុងចំណោមបេក្ខភាព៣០នាក់ដែលនឹងឈ្នះ Ballon d’Or នៅថ្ងៃទី៣០ ខែតុលា។
Guardiola បាននិយាយថា “៖Haaland គួរតែឈ្នះ ។ យើងបានឈ្នះពាន៣។”
ខ្សែប្រយុទ្ធ Lionel Messi របស់ Inter Miami ត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏សំខាន់របស់ Haaland ក្នុងការប្រជែងយកពានឯកត្តជនដ៏ធំមួយនេះ៕